Post by VANNAT NY

Architect

ទីកន្លែងសម្រាប់ការជួបជុំ ការឌីស្សាញលំនៅដ្ឋាន Open House ផ្តោតសំខាន់ទៅលើ ការបង្កើតលំហដែលអនុញ្ញាតឱ្យមានលំហូរខ្យល់ល្អនៅក្នុងផ្ទះ និងការបង្កើតបរិយាកាសស្វាគមន៍សម្រាប់ការជួបជុំក្រុមគ្រួសារ។ យេីងបានផ្លាស់ប្តូរការរស់នៅក្នុងបុរីទូទៅ ដែលជាផ្ទះបិទជិត និងមានបង្អួចតូច មកជាផ្ទះដែលមានបង្អួចធំនិងគ្មានចម្រឹង ដេីម្បីផ្សាភ្ជាប់ការរស់នៅខាងក្នុងផ្ទះទៅនឹងសួនខាងក្រៅ។ ដេីម្បីសុវត្ថិភាព យេីងបានបង្កេីតជាចម្រឹងជុំវិញផ្ទះ ដែលចំរឹងនេះក៏មានមុខងារ សម្រាប់រុក្ខជាតិលូតលាស់ផងដែរ។ ការធ្វេីបែបនេះ យេីងអាចកាត់បន្ថយកម្តៅជះមកប៉ះផ្ទះ និងបន្សល់ចន្លោះសម្រាប់លំហូរខ្យល់នាំចូលបរិវេណខាងក្នុងផ្ទះបានយ៉ាងល្អ។ ដោយសារតែម្ចាស់ផ្ទះគឺជាអ្នកមានចំណេះដឹងក្នុងវិស័យអប់រំម្នាក់នៅក្នុងប្រទេសម្ពុជា និងគាត់មានទម្លាប់អានសៀវភៅជាញឹកញាប់ យេីងបានបង្កើតជាលំហបេីកទូលាយដែលអាចបត់បែនបានតាមតម្រូវការរបស់គាត់ក្នុងការផ្សាភ្ជាប់ទៅនឹងបរិស្ថានជុំវិញខ្លួន។ លើសពីនេះទៅទៀត ពន្លឺស្រទន់ដែលចាំងចូលមកក្នុងផ្ទះ បានបង្កើតជាចង្វាក់នៃស្រមោលដែលប្រែប្រួលទៅតាមពេលវេលា។ ចង្វាក់នៃចលនាស្រមោលនេះ បានប្រែប្រួលអារម្មណ៍អ្នកប្រើប្រាស់ទៅកាន់វត្ថុជុំវិញខ្លួនគ្រប់ជ្រុងនៃផ្ទះ។ ការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សនឹងមនុស្ស និងរវាងមនុស្សនឹងធម្មជាតិនេះ គឺបញ្ជាក់ពីភាពស្រស់ស្អាតនៃសកម្មភាពប្រចាំថ្ងៃរបស់ម្ចាស់លំនៅដ្ឋានមួយនេះ។ A place to come together The Open House design focuses on creating breathable spaces, fostering a welcoming atmosphere for gatherings, and maximizing garden views. By crafting natural materials that offer a sense of connection with nature and natural daylight. The house owner is a well-known educator in Cambodia with a passion for reading and teaching. Understanding this, we designed the interior spaces to be comfortable for daily life, with various reading areas throughout the house. The way light interacts with our interior spaces creates a beautiful symphony, highlighting subtle details and textures while bringing life to every corner of the house. This interplay enhances our connection with the living space and reveals the beauty in everyday surroundings.⁠ OPEN HOUSE Location: Chipmong 598 Villa Queen A, Phnom Penh, Cambodia Principle use: Residence Completion: 2024 Design lead: Ny Vannat Design team: Narin Phavita . Bi Sochetra . So Bunhour #nyvannatandassociates#architecture#interior#contemporaryarchitectures#khmerarchitecture#purematerials#wood#concrete#design#house#residence

Post content

Video Content