Post by Sala Traju Association
legal at Legal
សមាគមសាលាត្រាជូ ដែលមានលោក ផល ពិសាល អនុប្រធានសមាគម បានជួបសំណេះសំណាល និងពិភាក្សា ជាមួយកញ្ញា ឡុង ច័ន្ទបូណ៌មី ប្រធានកម្មវិធីផ្នែកច្បាប់ និងយុវជននៃមូលនិធិKonrad-Adenauer-Stiftung ប្រចាំប្រទេសកម្ពុជា និងបានប្រគល់ជូនស្នាដៃសៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខពិសេសទី១ និងលេខទី២ ខែមករា ឆ្នាំ២០២២ ចំនួន ២ក្បាល តាមរយៈកញ្ញាផ្ទាល់ ជូនដល់មូលនិធិ Konrad-Adenauer-Stiftung ប្រចាំប្រទេសកម្ពុជា ទុកជាអំណោយ ដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់នូវចំណេះដឹងថ្មីៗនានាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ ក៏សូមថ្លែងអំណរគុណចំពោះមូលនិធិ Konrad-Adenauer-Stiftung ប្រចាំប្រទេសកម្ពុជា ដែលតែងតែប្រគល់ស្នាដៃស្រាវជ្រាវ និងផ្ដល់កិច្ចសហការល្អនាពេលកន្លងមកជាមួយសមាគមផងដែរ។ សូមបញ្ជាក់ផងដែរថា ព្រឹត្ដិបត្រច្បាប់លេខទី២ ខែមករា ឆ្នាំ២០២២ របស់សមាគមសាលាត្រាជូយើងនេះ គឺជាការបោះផ្សាយស្នាដៃថ្មី ដែលមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវរបស់សមាគម ដែលស្ថិតនៅក្នុងជំនាញ និងវិជ្ជាជីវៈច្បាប់ផ្សេងៗគ្នា។ អត្ថបទស្រាវជ្រាវនៃលេខទី២នេះ ចែកចេញជាបីផ្នែក ដោយផ្នែកទី១) ផ្តោតលើច្បាប់ឯកជន ដែលមានដូចជា បរិបទច្បាប់ស្តីពីទីផ្សារលំនៅឋាន វិវាទទាក់ទងនឹងកម្មសិទ្ធិបញ្ញានៅកម្ពុជា អនុប្បទានសិទ្ធិបំណុល អាពាហ៍ពិពាហ៍ ព្រមទាំងអត្ថបទស្ដីពីសុខភាព និងពាណិជ្ជកម្ម។ ផ្នែកទី២) ផ្តោតលើច្បាប់សាធារណៈ ដែលមានដូចជា ប្រធានបទក្តៅស្ដីពីអាស៊ាន និងបញ្ហាប្រល័យពូជសាសន៍ ក្នុងទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ ចំណែកឯផ្នែកទី៣) ត្រូវបានបញ្ចូលអត្ថបទស្រាវជ្រាវជាប់ជ័យលាភីរបស់និស្សិតកម្មសិក្សាការីរបស់សមាគម (ពន្ឋដារ និងនីតិសាងសង់) ក្នុងគោលបំណងលើកទឹកចិត្ត និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្មសិក្សាការី។ 👉 ព័ត៌មានអំពីព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី២ ៖ https://lnkd.in/gWeaaWjR 👉 Facebook Page សាលាត្រាជូ តំណ៖ https://lnkd.in/gUGdM4_5 👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju