Post by RobotYOUNG Academy
631 followers
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ហេង ស្រីស សមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស និងជានាយិកាប្រតិបត្តិនៃសាលា RobotYOUNG Academy បានអមដំណើរ ឯកឧត្តម ឡុង គឹមឃន ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ នវានុវត្តន៍ កម្មវិធីផ្លាស់ប្តូរយុវជន បច្ចេកវិទ្យា និងឱកាសអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅសាធារណរដ្ឋតួកគីយ៉េ។ ជំនួបនេះក៏បានពិភាក្សាអំពីឱកាសក្នុងការបង្កើតភាពជាដៃគូរយៈពេលវែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការអប់រំផ្នែក STEM បច្ចេកវិទ្យាឌីជីថល នវានុវត្តន៍ និងការអភិវឌ្ឍសមត្ថភាពភាព ជាអ្នកដឹកនាំសម្រាប់យុវជនកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការពិភាក្សាប្រកបដោយអត្ថន័យ។ យើងទន្ទឹងរង់ចាំការបន្តពង្រឹង ចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ នវានុវត្តន៍ បច្ចេកវិទ្យា និងការអភិវឌ្ឍយុវជនប្រកបដោយចីរភាព។ EN: On 30 June 2026, H.E. Heng Sreysar, Member of the Board of Directors of CAMSTUDENTS and Academic Director of RobotYOUNG Academy, accompanied H.E. Long Kimkhorn Chairman of the Board of Directors of CAMSTUDENTS, on a courtesy call meeting with H.E. Mesut Özcan, Ambassador Extraordinary and Plenipotentiary of the Republic of Türkiye to the Kingdom of Cambodia, at the Embassy of the Republic of Türkiye in Phnom Penh. The meeting focused on strengthening cooperation in the areas of education, innovation, youth exchange, technology, and scholarship opportunities for Cambodian students to pursue higher education in Türkiye. Both sides also exchanged views on establishing long-term partnerships to advance human capital development, STEM education, digital transformation, innovation, and leadership development, creating greater opportunities for Cambodian youth. We sincerely appreciate the warm hospitality extended by the Embassy of Türkiye in Phnom Penh and the constructive discussions. We look forward to strengthening the friendship and expanding cooperation between Cambodia and Türkiye in the fields of education, innovation, technology, and youth development. #CAMSTUDENTS #RobotYOUNGAcademy #TürkiyeEmbassy #Education #Innovation #YouthExchange #Scholarships #Technology #STEM #Cambodia #Türkiye