Post by One Fraternity
3,300 followers
៩ ជំនាញដែលអ្នកត្រូវមានមុនឈានដល់អាយុ ៣០៖ ១.ជំនាញចរចា៖ ចេះចរចាជាមួយមនុស្សគ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈទាំងក្នុងការងារ និងជីវិតប្រចាំថ្ងៃ ២.កំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ៖ មិនគេងច្រើនពេក ឬតិចពេក និងគេងកន្លែងមានផាសុខភាព ៣.បង្កើតទម្លាប់សន្ទនារាល់ពេលជួបជុំគ្នា៖ កុំនៅស្ងៀម គួរលើកយកប្រធានបទតូចមួយមកពិភាក្សាគ្នាពេលមានការជួបជុំនៅក្នុងកម្មវិធីផ្សេងៗ ៤.រកវិធីសាស្រ្តហាត់ប្រាណដែលអ្នកចូលចិត្ត៖ បង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ និងរកវិធីហាត់ប្រាណទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ៥.ត្រូវមានអាជីពច្បាស់លាស់មួយ៖ ធ្វើការងារដែលអ្នកស្រលាញ់ស្របតាមទេពកោសល្យរបស់អ្នក ហើយទុកវាជាដើមទុនសម្រាប់ចិញ្ចឹមជីវិត ៦.សន្សំលុយទុកសម្រាប់ចូលនិវត្ត៖ លៃលកសន្សំលុយបណ្តើរៗពីពេលនេះតទៅក្នុងចំនួនណាមួយសម្រាប់ចាយវាយពេលឈានដល់វ័យជរា ៧.វិនិយោគលើទំនាក់ទំនងដៃគូជីវិត៖ ជ្រើសរើសដៃគូជីវិតដ៏ល្អ និងត្រឹមត្រូវមួយដែលស័ក្តិសមនឹងអ្នក ហើយថែរក្សាគ្នាពេញមួយជីវិត ៨.ចេះរៀននិយាយបដិសេធន៍៖ កុំយល់ព្រមគ្រប់រឿង ចេះបដិសេធន៍ និងធ្វើតាមគោលការណ៍របស់អ្នកតាមអ្វីដែលអ្នកចង់ធ្វើ ហើយយល់ថា ត្រឹមត្រូវ ៩.បង្កើតមិត្តភាពថ្មីៗជាប្រចាំ៖ បង្កើតចំណងមិត្តភាពថ្មីៗ ស្គាល់មនុស្សថ្មីៗ និងរៀនសូត្រពីអ្នកទាំងនោះ។ #OFL #OneFraternity