Post by KOUPREY Creative Solutions Co., Ltd.
1,069 followers
សាកស្រមៃថា អតិថិជនរបស់អ្នកកំពុងដើរមើលផលិតផលដែលមានដាក់តាំងបង្ហាញនៅផ្សារទំនើប។ ក្នុងចំណោមផលិតផលរាប់សិបមុខដែលមានមុខងារស្រដៀងៗគ្នា តើផលិតផលបែបណា ដែលអាចទាញយកចំណាប់អារម្មណ៍អតិថិជនបាន? ចម្លើយគឺផលិតផលដែលមានការវេចខ្ចប់យ៉ាងទាក់ទាញ ដែលអាចទាក់ភ្នែក ទាក់ចិត្តអតិថិជនបាន ដោយពឹងផ្អែកតែរចនាបថខាងក្រៅប៉ុណ្ណោះ! ក្រៅពីចំណុចមួយនេះ សហគ្រាសមានហេតុផលអ្វីទៀតដើម្បីវិនិយោគលើការរចនាសំបកវេចខ្ចប់ល្អ? ជាការពិតមែន សំបកវេចខ្ចប់ជាមធ្យោបាយដើម្បីរក្សាផលិតផលនោះឱ្យបានកាន់តែយូរ តាំងពីនៅក្នុងសង្វាក់ផលិតកម្មរហូតដល់ពេលដាក់លក់នៅលើទីផ្សារ និងពេលដែលអតិថិជនប្រើប្រាស់ផលិតផលនោះ។ ប៉ុន្តែសម្រាប់សហគ្រិនដែលមានការគិតគូរបានដិតដល់ ការវេចខ្ចប់អាចមានមុខងារលើសពីនេះទៅទៀត! ការរចនាសំបកវេចខ្ចប់ល្អ ជាចំណាប់អារម្មណ៍ដំបូងបំផុត និងចំណុចតែមួយគត់ដែលអាចទាក់ទាញអារម្មណ៍របស់អតិថិជន។ អតិថិជនទទួលបានបទពិសោធន៍ពីសំបកកញ្ចប់មុនពេលគេទិញផលិតផលនោះទៅទៀត។ ខាងក្រោមនេះ ជាមូលហេតុចម្បងទាំង៤ ដែលម្ចាស់សហគ្រាសគួរវិនិយោគលើការរចនាសំបកវេចខ្ចប់ ដែលមានភាពទាក់ទាញ និងជាទីចាប់អារម្មណ៍! -------------------- • Brand Identity • Packaging Design • Brand Communication CONTACT US: 023 960 980/ 089 960 980 / 087 960 980 [email protected] www.koupreycs.com FOLLOW US ON: • Facebook: KOUPREY Creative Solutions • Instagram: https://lnkd.in/gxG5MKK • Behance: www.behance.net/koupreycs • LinkedIn: https://lnkd.in/giCUGE5 -------------------- #KoupreyCS #Branding #BrandDesign #PackagingDesign