Post by CCU Commercial Bank
9,898 followers
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ🎉🇰🇭 ថ្ងៃនេះ ជាថ្ងៃមហាសង្ក្រាន្ត🎉 តាមទំនៀមទំលាប់ប្រពៃណីខ្មែរ ពុទ្ធបរិស័ទ តែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាម។ លុះល្ងាចឡើង ទើបនាំគ្នាជញ្ជូនខ្សាច់សាងជា វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងអារាមនោះ។ នៅពេលព្រលប់ បរិស័ទ រៀបចំប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និងនិមន្តព្រះអង្គចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនាជាដើម។ នេះជាទំនៀមដែលយើងជាកូនចៅជំនាន់ក្រោយបានប្ររព្ធធ្វើតាមតាំងពីបុរាណរៀងមកពុំដែលដាច់។