Post by BizKhmer Media
1,841 followers
រវាងបញ្ហាដែលអាជីវកម្មអ្នកជួបប្រទះ និងឱកាសក្នុងការកសាងអាជីវកម្មឲ្យរីកចម្រើន តើម្ចាស់អាជីវកម្មគួរផ្ដោតសំខាន់លើមួយណាជាធំ? បើបញ្ហានិងឱកាសសម្រាប់អាជីវកម្មអ្នកមកស្របគ្នាក្នុងពេលតែមួយ តើម្ចាស់អាជីវកម្មគួរធ្វើបែបណា? ហើយក្នុងកំឡុងកូវីដ-១៩ តើអ្នកគួរចាប់យកឱកាសសម្រាប់អាជីវកម្មអ្នកឬផ្ដោតលើការដោះស្រាយបញ្ហាដែលបានកើតឡើងចំពោះអាជីវកម្មអ្នក? ចង់ស្រាយចម្ងល់ទាំងនេះសូមរង់ចាំទស្សនាការផ្សាយផ្ទាល់កម្មវិធី Marketing and Branding Talk Show នាយប់ថ្ងៃអាទិត្យទី ១១ ខែមេសា ឆ្នាំ២០២១ នេះនៅម៉ោង ៨:៣០ នាទី ដែលមានការចូលរួមបកស្រាយជាវាគ្មិនកិត្តិយសរបស់យើងគឺលោក Dr. Alexander Evergroan ដែលជា Chief Advisor នៃ KC Group និងជា CEO នៃក្រុមហ៊ុន ASEAN Realtor Inc. និងអ្នកសម្របសម្រួលកម្មវិធីលោក លង់ វណ្ណៈ ដែលជាស្ថាបនិកនៃ Cam-Edu ។ BizKhmer Digital Media បានបង្កើតកម្មវិធីពិសេសមួយមានឈ្មោះថា "Marketing and Branding Talk Show" ដែល យើង បាន ដាក់បេសកកម្ម ៨ សប្ដាហ៍ពេញក្នុងគោលដៅចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញអំពីការធ្វើទីផ្សារការ កសាងម៉ាកយីហោ និងភាពជាអ្នកដឹកនាំធុរកិច្ចអំឡុងវិបត្តិកូវីដ ១៩ នេះ ដល់ម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម (SME) ក៏ដូចជាយុវជនដែលកំពុងត្រៀម ក៏ដូចជាបានចាប់ឱកាសអាជីវកម្មរួចទៅហើយ។ សូមតាមដានផេកផ្លូវ ការរបស់យើង!